រដ្ឋមន្រ្តីក្រសួងកសិកម្ម និងដៃគូរក្រុមហ៊ុនហ្វីលីពីន ជួបពិភាក្សាលើលទ្ធភាពជំរុញការនាំចេញកសិផលអង្ករកម្ពុជា ចូលទីផ្សារហ្វីលីពីន
នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Don Fernando Grains Inc. មកពីប្រទេសហ្វីលីពីន។





ក្នុងឱកាសជំនួបនោះ ភាគីទាំងពីរបានផ្តោតសំខាន់ លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងការស្វែងរកលទ្ធភាពនាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ដើម្បីជំរុញការនាំចេញកសិផលខ្មែរ និងពង្រីកទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ











