| |

ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរកំពុងធ្វើ ឡើងបន្ទាប់ពីជិតប្រាំមួយទសវត្សរ៍មកហើយ ដោយលើកចុងក្រោយគឺការយាងមកពីបិតារបស់ព្រះមហាក្សត្របច្ចុប្បន្ននៅឆ្នាំ១៩៦៣


ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ចំនួន ២៧រូប រួមទាំងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រដ្ឋមន្ត្រីក្រសួងការបរទេស និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រធានាធិបតីឥណ្ឌា លោក Droupadi Murmu។

ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរនាឱកាសនេះកំពុងឡើងបន្ទាប់ពីជិតប្រាំមួយទសវត្សរ៍មកហើយដោយលើកចុងក្រោយគឺការយាងមកពីបិតារបស់ព្រះមហាក្សត្របច្ចុប្បន្ននៅឆ្នាំ១៩៦៣។ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ គឺជាឱកាសនៃការប្រារព្ធខួបលើកទី ៧០នៃទំនាក់ទំនងការទូតរវាងប្រទេសឥណ្ឌា និងកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥២។

កិច្ចពិភាក្សារវាងព្រះមហាក្សត្រកម្ពុជា និងលោក Dhankhar បានគ្របដណ្តប់លើវិស័យជាច្រើននៃទំនាក់ទំនងទ្វេភាគី រួមទាំងការកសាងសមត្ថភាព ការអភិរក្សវិមានស្ថាបត្យកម្ម កិច្ចសហប្រតិបត្តិការការពារជាតិ រួមទាំងកិច្ចសហប្រតិបត្តិការដោះមីន និងសភា។ ជាមួយគ្នានេះ ក៏មានកិច្ចពិភាក្សាយ៉ាងទូលំទូលាយលើទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។

ក្នុងឱកាសនេះ ប្រជាជាតិទាំងពីរក៏បានចែករំលែកនូវទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ជ្រាលជ្រៅ និងទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំផងដែរ៕

ប្រភព: THE HINDU