| |

ដំណឹងល្អ! រាជរដ្ឋាភិបាល សម្រេចផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដល់កីឡាករ កីឡាការនី ដែលរងរបួសពីការប្រកួត ពិសេសកីឡាបាល់ទាត់ និងប្រដាល់


កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយ ចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់ ដោយជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផងដែលជាញឹកញាប់។

ដោយមើលឃើញនូវទុក្ខលំបាកបែបនេះ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនកីឡាករ កីឡាការនីទាំងឡាយ តាមរយៈការជួបពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវ យក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល កីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ។ នេះដោយយោងតាមសារបង្ហោះរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្ដេចបានបញ្ជាក់ថា ការព្យាបាលមិនតម្រូវឱ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។ ជាមួយគ្នានេះ សម្ដេច ក៏បានស្នើឱ្យក្រសួងសុខាភិបាលរៀបចំឱ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ៕