| | |

គួរឱ្យសរសើរ! កីឡាការនី ស្រួង ភាវី យកថវិកាដែលបានពីការប្រកួត ដាក់ក្នុងមូលនិធិសប្បុរសធម៌ទាំងអស់


ស្រួង ភាវី ជាកីឡាការនីឆ្នើមរបស់កម្ពុជា និងជាម្ចាស់ មេដាយមាសរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ Sea Games ឆ្នាំ ២០២៣ ដែល កម្ពុជា ធ្វើ ជា ម្ចាស់ផ្ទះ លើ វិញ្ញាសាប៊ីយ៉ា។

ក្រោយពីដណ្ដើមបានមេដាយ ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរលើការប្រកួតនេះ ថ្មីៗនេះ កីឡាការនី ស្រួង ភាវី បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ដែលមានខ្លឹមសារថា: «រាល់ ថវិកាដែល ខ្ញុំ ប្រកួត បាន ជ័យជម្នះ បាន ទាំង ប៉ុន្មាន ក្នុងការ
ប្រកួត ឈ្នះ ឬ ចាញ់ ទោះ តិច ក្ដី ច្រើន ក្ដី គឺ ខ្ញុំ ប្រមូល ដាក់ ទៅ ក្នុង មូលនិធិ សប្បុរសធម៌ ទាំង អស់ ។ ហើយ តាម ពិត ទៅ ខ្ញុំ មិន មែន ជា មាន ទ្រព្យ ធន ច្រើន អី ទេ តែ ខ្ញុំ ធ្វើ នេះ គឺ ព្រោះ ចង់ បង្ហាញ ឱ្យ ឃើញ ថា រាល់ សកម្មភាព ពី មុន និង ឥឡូវ ហើយ ទៅ អនាគត គឺ នៅ ដដែល ក្នុង ការ ជួយ ដល់ ប្អូនៗ នៅ ក្នុង ប្រទេស ខ្មែរ ដែល ត្រូវ ការ ជំនួយ ជា ចាំបាច់ ក្នុង ការ ស្វែង រក ការ រៀន សូត្រ ក្រេប យក ចំណេះ ដឹង ទៅ អនាគត 💞
ខ្ញុំ ផ្ទាល់ ទាំង បេះដូង និង អាយុ ជីវិត គឺ ខ្ញុំ លះបង់ ដេីម្បី កម្ពុជា
អរគុណពុកម៉ែបងប្អូនណាស់🙏🙏🙏»។

តាមរយៈសារមួយនេះ បានធ្វើឱ្យកីឡាការនីរូបនេះទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រថា មិនត្រឹមតែមានសមត្ថភាព និងភាពប៉ិនប្រសប់លើវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរស និងភក្ដីភាពចំពោះជាតិសាសន៍របស់ខ្លួនទៀតផង៕