|

ថ្នាក់ដឹកនាំក្រសួងអប់រំ​ យុវជន និងកីឡា អញ្ជើញទទួលបដិសណ្ឋារកិច្ចរដ្ឋមន្ត្រី ឧត្តមរដ្ឋមន្ត្រីនៃប្រទេសថៃ និងម៉ាឡេស៊ី នាព្រឹកនេះ


នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញធ្វើបដិសណ្ឋារកិច្ច រដ្ឋមន្ត្រី និងឧត្តមមន្ត្រី នៃសហគមន៍សង្គម-វប្បធម៌អាស៊ាន គឺប្រទេសថៃ និងម៉ាឡេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១១ ដល់១៤ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំរដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់បណ្ដាប្រទេសជាសមាជិករួមមាន ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ឡាវ ថៃ វៀតណាម ហ្វីលីពីន គណៈប្រតិភូនៃប្រទេសអេរីយ៉ា រួមទាំងលេខាធិការអាស៊ានផងដែរ។

ការអញ្ជើញមកដល់នៃរដ្ឋមន្ត្រីនៃប្រទេសសមាជិកអាស៊ានទាំង១០ អគ្គលេខាធិការអាស៊ាន និងដៃគូអាស៊ានពាក់ព័ន្ធនេះ គឺជាការប្រជុំផ្លូវការ ដែលនឹងឈានឆ្ពោះទៅដល់កិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១០ ១១ ១២ និង១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំ បំពេញតួនាទី ដាក់ចេញនូវយុទ្ធសាស្ត្រនានា ក៏ដូចជាការកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកើតមានឡើង និងជំរុញអាស៊ានទាំងមូលឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍ សន្ដិភាព​ និងស្ថេរភាពក្នុង និងក្រៅតំបន់៕

ដោយ៖ ផាត់ គឹមឆែ