|

ឯកឧត្តម ហ៊ុន ម៉ានី «ខ្ញុំមានមន្ទិលក្នុងចិត្តថា យើងធ្វើបានប៉ុណ្ណេះ យើងមានមនោសញ្ចេតនាខ្លាំងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំចាស់ៗជំនាន់មុនតើគាត់ស្រឡាញ់ប្រទេសជាតិយើងប៉ុណ្ណា?»


«ខ្ញុំមានមន្ទិលក្នុងចិត្តថា យើងធ្វើបានប៉ុណ្ណេះ យើងមានមនោសញ្ចេតនាខ្លាំងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំចាស់ៗជំនាន់មុនដែលគាត់បានកសាងប្រទេសបានប៉ុណ្ណឹង ចេញពីបាតដៃទទេ តើគាត់ស្រឡាញ់ប្រទេសជាតិយើងប៉ុណ្ណា?»

ឯកឧត្តម ហ៊ុន ម៉ានី

នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី បន្ទាប់ពីឯកឧត្តម បានចុះពិនិត្យសមិទ្ធផលថ្មីទីលានបាល់ទាត់នៃកីឡដ្ឋានខេត្តកំពង់ស្ពឺដែលគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ នាពេលឆាប់ៗខាងមុខនេះ។ 

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សមិទ្ធផលថ្មីនេះនឹងលើកកម្ពស់មុខមាត់បន្ថែមទៀតដល់ខេត្តកំពង់ស្ពឺ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យផ្សេងទៀត ក្រោមម្លប់នៃសុខសន្តិភាព។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងថែរក្សាកីឡដ្ឋាននេះដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់វិស័យកីឡាក្នុងខេត្តយើងផង និងឈានឆ្ពោះទៅបង្កើតស្នាដៃថ្មីលើឆាកជាតិ និងអន្តរជាតិបន្ថែមទៀត៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Hun Many