ក្រសួងអប់រំ៖ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុបាក់ឌុប ប្រព្រឹត្តទៅដោយរលូន ពុំមានអ្វីជាបញ្ហាឡើយ
រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានបន្តដំណើការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ ដោយបានចាប់ផ្តើមដំណើរការពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦មក ខណៈដំណើរការ ប្រព្រឹត្តទៅដោយរលូន មិនមានអ្វីជាបញ្ហាគួរឱ្យកត់សម្គាល់ឡើយ។




សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS និងអនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ បានបំពេញភារកិច្ច ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាភាពស្ងប់ស្ងាត់ល្អ ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។
ជាមួយគ្នានេះ តាមការគ្រោងទុក របស់ក្រសួងអប់រំ ដំណើរការនេះនឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ហើយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ប្រភព៖ MoEYS















