លោក អានុទីន ព្រមានមន្ត្រីដែលមិនសូវបង្ហាញសកម្មភាពជាសាធារណៈ អាចប្រឈមការដកចេញពីតំណែង


បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) បានឱ្យដឹងថា លោកបានកោះប្រជុំរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី និងព្រមានថា រដ្ឋមន្ត្រីណា ដែលមិនសូវមានវត្តមាន ឬមិនបង្ហាញសកម្មភាពឱ្យសាធារណជនបានឃើញ អាចប្រឈមនឹងការដកចេញពីតំណែង។

នៅក្នុងសេចក្ដីថ្លែងការមួយ លោក អានុទីន បានលើកឡើងថា៖ «ប្រសិនបើអ្នកជារដ្ឋមន្ត្រីម្នាក់ដែលសាធារណជនស្ទើរតែភ្លេច រួមទាំងខ្ញុំផងដែរ នោះក៏គ្មានហេតុផល ដែលអ្នកត្រូវបន្តស្ថិតនៅក្នុងគណៈរដ្ឋមន្ត្រីទៀតទេ»។

ទន្ទឹមនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃបែបនេះ ត្រូវបានវាយតម្លៃថា ជាសាររំលឹកដល់រដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព និងបង្ហាញសកម្មភាពការងារជាសាធារណៈឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋ។

ប្រភព៖ Khaosod