|

វេទិកាកែទម្រង់ ជាបរិយាកាសមួយនាំមកនូវការចែករំលែក និងការពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ លើការអនុវត្តការកែទម្រង់របស់រាជរដ្ឋាភិបាល


ក្នុងឱកាសនៃវេទិកាកែទម្រង់ ក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណដល់ តំណាងមកពីគ្រប់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិលដូចជា មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា(CDCenter) អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា(World Vision) អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) អង្គការសម្ព័ន្ធភាពជាដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(CPDD) គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC) អង្គការតម្លាភាពកម្ពុជា និងតំណាងសាកលវិទ្យាល័យនានា ព្រមទាំងសាធារណជនទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងវេទិកាកែទម្រង់។

ជាងនេះទៅទៀត វេទិកាកែទម្រង់នេះ មិនត្រឹមតែជាការចែករំលែកព័ត៌មានតែប៉ុណ្ណោះទេ ថែមទាំងជាឱកាសនាំមកនូវការ សិក្សារៀនសូត្រពីគ្នាទៅវិញទៅមក រួមទាំងការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាលើការងារកែទម្រង់ដែលកំពុងបានអនុវត្តយ៉ាងស្រាក់ស្រាំក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។