កម្ពុជា-វៀតណាម បើកកិច្ចសន្ទនាអាជីវកម្ម ប្រចាំឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងជំរុញការវិនិយោគ និងការស្វែងរកឱកាសថ្មីៗសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ
នារសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាក្នុងពិធី ការសន្ទនាអាជីវកម្ម ប្រចាំឆ្នាំ២០២៦ (VIET NAM – CAMBODIA BUSINESS DIALOGUE 2026) ក្រោមប្រធានបទ «Trade Policies, Import/Export needs of Cambodian Market and Opportunities for Businesses in both countries» នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម NGUYEN MINH VU ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមរាស្រ្តនិយមវៀតណាម។



ដផយឡែកកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមរាស្រ្តនិយមវៀតណាម និងជំរុញការវិនិយោគ និងអាជីវកម្មពីប្រទេសវៀតណាមមកកាន់កម្ពុជា ព្រមទាំងផ្តោតសំខាន់ទៅលើគោលនយោបាយពាណិជ្ជកម្ម តម្រូវការនាំចេញ-នាំចូលនៃទីផ្សារកម្ពុជា និងការស្វែងរកឱកាសថ្មីៗសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ផងដែរ៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម















