ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ នគរបាលមិនបានបន្ធូរដៃលើការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងដែលចេញមកបង្កការអុកឡុកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះឡើយ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះស្នងនគរបាលជាតិកម្ពុជា ពិសេសនគរបាលរាជធានីភ្នំពេញ នៅតែពង្រឹង និងបង្កើនការទប់ស្កាត់ក្មេងទំនើង ពីមួយថ្ងៃទៅថ្ងៃ ដោយបានបញ្ជាក់ថា សកម្មភាពកម្រើករបស់ក្មេងទំនើងនាពេលបច្ចប្បន្នទោះបីជាមិនបានទប់ស្កាត់ពេញលេញ ប៉ុន្តែនគរបាលជាតិនៅតែព្យាយាមរិតបន្តឹងនិងបង្ការ។

យ៉ាងណាមិញ ឯកឧត្តមបានលើកឡើងផងដែរថា ក្រុមក្មេងទំនើងទាំងនោះមិនសំដៅទៅលើភេទណានោះទេ ពោលគឺមានចម្រុះ ប៉ុន្តែឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា នេះជាករណីក្ដៅចំពោះស្នងការណ៍នគរបាលដែលកំពុងតែយកចិត្តទុកដាក់ ដោយមិនអាចចេះតែលើកលែងបានទេ។ ដោយឡែកចំពោស្នងការនគរបាលនឹងអនុវត្ត ហើយចាត់វិធានការណ៍ អប់រំតាមផ្លូវច្បាប់ផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមក៏បាន បង្ហាញពីការតាំងចិត្តចំពោះកិច្ចការងារស្នូលរបស់ស្នងនគរបាលជាតិកម្ពុជាផងដែរថា «ចំពោះក្មេងបង្ហោះម៉ូតូក៏យើងមិនដកថយ ក្មេងប្រើប្រាស់សេវ៉ាកែរច្នៃក៏យើងនៅតែរិតបន្តឹង» ដើម្បីបម្រើឲ្យដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានបន្ថែមថា ការបង្ករឡើងដោយក្មេងទំនើងនាំឲ្យរំខានដល់ការរស់នៅតាមសហគមន៍ គឺកង្វល់របស់ប្រជាពលរដ្ឋពិតមែន ប៉ុន្តែក៏ជាកាតព្វកិច្ចរបស់ស្នងនគរបាលជាតិដែលជាការងារស្នូលត្រូវទប់ស្កាត់ឲ្យបាន។
ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ















