ក្រសួងមហាផ្ទៃកម្ពុជា៖ មិនមែនតែខ្មែរ និងប្រទេសក្បែរខាងថៃនោះទេ! គឺមួយពិភពលោក ស្គាល់ក្រយៅថៃឡើងជ្រេញទៅហើយ
ថ្មីៗនេះ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចកហរកម្ពុជា បានចេញប្រតិកម្មខ្លាំងៗទាក់ទងនឹងសេចក្ដីថ្លែងការណ៍បំភាន់របស់រដ្ឋមន្ត្រីការបរទេសថៃ ក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្រសួងឲ្យដឹងថា ការលើកឡើងដូចនោះ គឺជាការបំភាន់ការពិត និងជាការបំពានលើប្រវត្តិសាស្ត្រនិងអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងបានលើកសំណួរច្បាស់លាស់ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិឃើញពីអំពើឈ្លានពានរបស់ថៃថា៖
- តើនរណាបើកការបាញ់ប្រហារដំបូង បណ្ដាលឲ្យទាហានខ្មែរម្នាក់ពលីនៅតំបន់មុំបី?
- តើនរណាបិទព្រំដែនជាឯកតោភាគី?
- តើនរណាយកបន្លាលួសទៅរាយព័ទ្ធប្រាសាទតាមាន់ធំ?
- តើនរណាបើកការវាយប្រហារលើកងទ័ពខ្មែរ បណ្ដាលឲ្យមានការប្រយុទ្ធ៥យប់៥ថ្ងៃជាប់គ្នា?
- តើនរណារំលោភសន្ធិសញ្ញាបារាំង–សៀម និង MOU ឆ្នាំ២០០០?
- តើនរណាបដិសេធមិនឲ្យប្រទេសទី៣ចូលរួមដោះស្រាយវិវាទ?
- តើនរណាបំពានបទឈប់បាញ់ ជាច្រើនករណី ដូចជា ការចាប់យកទាហានខ្មែរ ការពង្រីកតំបន់ជម្លោះ និងការបញ្ជាកងទ័ពឲ្យជាន់វាលមីន?
- តើនរណាបំពានច្បាប់អន្តរជាតិ ដោយយកបន្លាលួសធ្វើជាខ្សែបន្ទាត់ព្រំដែន?
- ប្រសិនបើថៃជាជនរងគ្រោះពិតប្រាកដ ហេតុអ្វីបានជាខ្លាចអន្តរាគមន៍ និងក្តីសម្រេចតុលាការអន្តរជាតិ?
ក្រសួងមហាផ្ទៃបញ្ជាក់ថា សរុបមក មិនមែនតែខ្មែរ និងប្រទេសក្បែរខាងថៃនោះទេ! គឺមួយពិភពលោក ស្គាល់ក្រយៅថៃឡើងជ្រេញទៅហើយ។
គួរបញ្ជាក់ថា ការឆ្លើយតបរបស់ក្រសួងមហាផ្ទៃកម្ពុជា ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រី៤ខែ នៃក្រសួងការបរទេសថៃ បានប្រឹងបំភាន់រៀបរាប់នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា”យើងដឹងថាអ្នកណាជាជនរងគ្រោះពិតប្រាកដ គឺទាហានថៃដែលបានបាត់បង់ជើងដោយសារមីន គឺក្មេងៗដែលសាលារៀនរបស់ពួកគេត្រូវបានបំផ្លាញដោយកាំភ្លើងធំ និងជនស៊ីវិលស្លូតត្រង់ដែលត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតកម្ពុជា”៕












