ស្ថានភាពព្រំដែនតានតឹង- សម្ដេចតេជោ ប្រាប់ឯកឧត្តម ហ៊ុន ម៉ានី ថា ទោះជាឧបនាយករដ្ឋមន្ត្រី ក៏គួរយកឯកសណ្ឋាន និងពាក់ស័ក្តិវិញ ដើម្បីត្រៀម!
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រាប់ឱ្យឯកឧត្ដម ហ៊ុន ម៉ានី ថា «ក្នុងស្ថានភាពពេលនេះ (ភាពតានតឹង) ទោះជាឧបនាយករដ្ឋមន្ត្រី ក៏គួរយកឯកសណ្ឋាន និងពាក់ស័ក្តិវិញ ដើម្បីត្រៀម»។

នេះបើតាមសំណេររបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានលើកឡើងលើបណ្ដាញសង្គមហ្វេសប៊ុកថា « ពុក៖ “ប៉ុណ្ណឹងហើយ (សម្តៅលើសក់) វាអត់រកមួកពាក់ទៀត” គាត់សើច
ក្រោយពីបានអាក់ខាន មិនពាក់ឯកសណ្ឋានអស់រយៈពេល១៥ឆ្នាំ ថ្ងៃនេះបានពុក និងនិត ណែនាំពីបទប្បញ្ញត្តិយោធា។ ជាពិសេសក្នុងវីដេអូ ពុកបានណែនាំថា ក្នុងស្ថានភាពពេលនេះ (ភាពតានតឹង) ទោះជាឧបនាយករដ្ឋមន្ត្រី ក៏គួរយកឯកសណ្ឋាន និងពាក់ស័ក្តិវិញ ដើម្បីត្រៀម។ គ្មានកិត្តិយសអ្វីធំជាង ការបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជានោះទេ »។
