អបអរសាទរ! អង្ករម៉ាកម្លិះអង្គររបស់ប្រទេសកម្ពុជាត្រូវបានគ្រងដំណែងជាម៉ាកអង្ករល្អបំផុត ដោយអាជ្ញាធរចំណីអាហារពិភពលោក TasteAtlas
អង្ករម្លិះអង្គរត្រូវបានដាំដុះនៅក្នុងដីដ៏មានជីជាតិ និងស្ថិតក្រោមអាកាសធាតុដ៏ល្អរបស់កម្ពុជា។ លក្ខណៈពិសេសនៃអង្ករម្លិះ គឺមានក្លិនក្រអូប ទន់ និងមានគុណភាពល្អបំផុតក្នុងចំណោមពូជស្រូវដ៏ល្បីល្បាញមកពីទូទាំងអាស៊ី។

ការទទួលស្គាល់នេះ បានបង្ហាញពីប្រពៃណីដាំដុះស្រូវរបស់កម្ពុជាដែលមានអាយុកាលរាប់សតវត្សមកហើយ និងត្រូវបានទទួលស្គាល់ជាសាកលនៃការអនុវត្តកសិកម្មប្រពៃណីរបស់ខ្លួន។
ប្រភព៖ TasteAtlas

