កសិករឥណ្ឌានាំគ្នាធ្វើអត្តឃាត ដោយសារតែបម្រែបម្រួលអាកាសធាតុដែលនាំឱ្យទិន្នផលធ្លាក់ចុះ!
បើយោងតាមក្រសួងកសិកម្មឥណ្ឌា Shivaji Singh Chuohan រវាងឆ្នាំ ២០២២ និង ២០២៤ កសិករឥណ្ឌាចំនួន ៣០៩០នាក់ បានធ្វើអត្តឃាតនៅក្នុងទីក្រុងរដ្ឋ Marathwada ដែលគិតជាមធ្យម ៣នាក់ក្នុងមួយថ្ងៃ។

ទិន្នផលធ្លាក់ចុះដោយសារកង្វះទឹក ទឹកជំនន់ ការកើនឡើងសីតុណ្ហភាព និងភ្លៀងធ្លាក់ខុសប្រក្រតី គួបផ្សំនឹងការជំពាក់បំណុលគេ បានធ្វើឱ្យខាតបង់យ៉ាងធ្ងន់ធ្ងរលើវិស័យដែលផ្តល់ការងារដល់ ៤៥ ភាគរយនៃប្រជាជន ១.៤ ពាន់លាននាក់របស់ប្រទេសឥណ្ឌា។

បើតាមសាស្ត្រាចារ្យ Ramakumar នៃវិទ្យាស្ថានTata វិទ្យាសាស្រ្តសង្គម កសិករឥណ្ឌាភាគច្រើននៅបន្តទម្លាប់ធ្វើកសិកម្មបែបបុរាណនៅឡើយ ដោយពឹងផ្អែកទាំងស្រុងទៅលើមេឃ។ ដូច្នេះ នៅពេលអាកាសធាតុប្រែប្រួល ភ្លៀងលែងទៀងទាត់ កសិកររងគ្រោះខ្លាំងជាងគេ ព្រោះការប្រមូលផលកសិកម្មសឹងតែគ្មាន ឬធ្លាក់ចុះមិនគ្រប់គ្រាន់ដើម្បីចិញ្ចឹមក្រពះ ឬលក់សងម្ចាស់បំណុល។
ប្រភព: France24