កូវីដ-១៩ ក្នុងប្រទេសថៃឈានដល់កម្រិតកំពូល ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១០ នាក់


ករណី Covid-១៩ ត្រូវបានរាយការណ៍នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៣៣,០៣០ កាលពីសប្តាហ៍មុនដោយយ៉ាងហោចណាស់មាន ៦,០០០ករណីនៅទីក្រុងបាងកក នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ។

នាយកដ្ឋានបានរាយការណ៍ថាមានករណី Covid-១៩ ចំនួន ៣៣,០៣០ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភាដែលជាចំនួនទ្វេដងនៃចំនួនច្រើនជាង ១៦,០០០ក្នុងសប្តាហ៍មុន។ ក្នុងចំណោមនោះ មាន ១,៩១៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពីរនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ប៉ុន្តែគេជឿថា កាលពីសប្តាហ៍មុន មនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ អាចមានដល់ទៅជាង១០នាក់ឯណោះ គ្រាន់តែមិនទាន់បញ្ជាក់ជាផ្លូវការ។

ទីក្រុងបាងកកមានអ្នកជំងឺច្រើនជាងគេគឺ ៦.២៩០នាក់ បន្ទាប់មកគឺ ឈុនបុរី (២.៥៧៣) រ៉ាយ៉ុង (១.៦៨០) នន់ថាបុរី (១.៤៨២) និង សាមុតប្រាកាន (១.៤៤២)។ ភាគច្រើននៃការឆ្លងគឺកើតលើអ្នកដែលមានអាយុចន្លោះពី ៣០ ទៅ ៣៩ ឆ្នាំ។

លោកវេជ្ជបណ្ឌិត ធីរ៉ា មានប្រសាសន៍ថា “ប្រសិនបើស្ថានការណ៍នៅតែរបៀបនេះ ចំនួនករណីដែលត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍បន្ទាប់នឹងកើនឡើងទ្វេដង។ ការផ្ទុះឡើងនឹងមានរយៈពេលយូរព្រោះវាបានឈានដល់កម្រិតកំពូលយ៉ាងហោចណាស់បីខែហើយ” ។

ទន្ទឹមនឹងនេះ លោក Loetluck Leelaruangsaeng ប្រធាននាយកដ្ឋានសេវាវេជ្ជសាស្រ្តរបស់រដ្ឋបាលក្រុងបាងកក (MSD) បាននិយាយថា ឥឡូវនេះទីក្រុងកំពុងពង្រឹងវិធានការត្រួតពិនិត្យជំងឺក្នុងចំណោមកុមារនៅដើមឆមាសថ្មីនេះ។ លោកស្រី Loetluck មានប្រសាសន៍ថា MSD បានបញ្ជាឱ្យមន្ទីរពេទ្យរៀបចំវេជ្ជបណ្ឌិត និងឧបករណ៍ រួមទាំងថ្នាំពេទ្យ វ៉ាក់សាំង និងគ្រែសម្រាប់ផ្គត់ផ្គង់ការព្យាបាល ជាពិសេសចំពោះកុមារទើបចេះដើរតេះតះដែលមានអាយុពី ០-៤ ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។

ប្រភព៖ Bangkok Post