សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការ បរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានបញ្ចប់សន្និបាតប្រចាំឆ្នាំ ដើម្បីត្រួតពិនិត្យសមិទ្ធផលឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំក្រសួង និង ប្រធានបេសកកម្មការទូត និងកុងស៊ុលរបស់កម្ពុជាទូទាំងពិភពលោក។ សន្និបាតនេះធ្វើឡើងក្រោម អធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដោយមានកិច្ចប្រជុំចង្អៀតរយៈពេលពីរថ្ងៃ ដែលផ្តោតលើការវិវត្តសំខាន់ៗក្នុងតំបន់ និង សកល ការធ្វើបទបង្ហាញដោយវាគ្មិនជំនាញអំពីកាលានុវត្តភាពវិស័យធុរកិច្ច និងវិនិយោគរបស់កម្ពុជា យុទ្ធសាស្ត្រលើកកម្ពស់ទេសចរណ៍ ព្រមទាំងហានិភ័យ និងការពាក់ព័ន្ធនៃបច្ចេកវិទ្យាព័ត៌មាន។

ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំនេះ សម្តេចធីបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោត សរសើរចំពោះលទ្ធផលការងាររបស់ MFAIC ពេញមួយឆ្នាំ២០២៤ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការអនុវត្តឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការកែសម្រួលកិច្ចខិតខំប្រឹងប្រែងវិស័យការ ទូតរបស់កម្ពុជា និងការបន្តលើកកម្ពស់សមត្ថលទ្ធភាពនៃវិស័យការបរទេស ទន្ទឹមនឹងការសម្របខ្លួន ទៅនឹងកំណើននៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការវិវត្តនៃបញ្ហាប្រឈមផ្នែកសន្តិសុខ និងការកើន ឡើងនៃការគំរាមកំហែងមិនប្រពៃណីនានានៅក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតី ក៏បាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសបុរេសកម្ម និងការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ រួមមាន ឯករាជ្យ និងអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងឯកភាពជាតិ ក៏ដូចជាការរីក ចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការ បរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍នៃ ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង ផល ប្រយោជន៍ស្នូលរបស់ជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗចំនួន ៦ នៃគោលនយោបាយការបរទេសរបស់កម្ពុជា ដូចជា៖ ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនង ស្និទ្ធស្នាលជាមួយប្រជាជាតិទាំងអស់ ការលើកកម្ពស់ពហុភាគីនិយម ការពង្រឹងមជ្ឈភាពរបស់អាស៊ាន ការលើកកម្ពស់ការទូតសេដ្ឋកិច្ចវប្បធម៌ ការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ និងការពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជា៕


