លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម
នារសៀលថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនាឱកាសនេះធ្វើឡើងក្នុងគោលបំណងដើម្បីតាមដានអំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋាន និងរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីសមិទ្ធផលការងារដែលនាយកដ្ឋានសម្រេចបាន ព្រមទាំងទទួលស្ដាប់នូវអនុសាសន៍ណែនាំអំពីទិសដៅការងារដែលត្រូវបន្ត។


គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន ជាច្រើនរូប។