យន្តហោះកូរ៉េខាងត្បូងមួយបានឆេះយ៉ាងសន្ធោរសន្ធៅ ដោយសារតែការផ្ទុះ Power bank របស់អ្នកដំណើរ!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការឆាបឆេះនេះបានកើតឡើងមួយសន្ទុះមុនពេលហោះឡើង ហើយអាចបណ្តាលមកពីថ្មចល័ត (Power bank) ដែលផ្ទុកនៅក្នុងធុងខាងលើ។

យន្តហោះ Air Busan ជាប្រភេទ Airbus A321 ដែលគ្រោងនឹងហោះហើរទៅកាន់ទីក្រុងហុងកុងពីអាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុង Busan នៅយប់ថ្ងៃអង្គារ។ មន្ត្រីបាននិយាយថា ប៉ុន្តែការហោះហើរត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពីភ្លើងបានឆាបឆេះផ្នែកខាងក្រោយនៃយន្តហោះ និងនាំឱ្៦អ្នកដំណើរសរុប ១៦៩ នាក់ និងសមាជិកនាវិក ៧ នាក់បានជម្លៀសចេញពីយន្តហោះ។
អាជ្ញាធរបានរាយការណ៍ពីដំបូងថា មានអ្នករបួសបីនាក់ ប៉ុន្តែបានកែប្រែចំនួនដល់ប្រាំពីរនាក់កាលពីថ្ងៃពុធដោយជនរងគ្រោះម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រុមមន្ត្រីបាននិយាយថា ឧបទ្ទវហេតុនេះបានធ្វើឱ្យតួយន្តហោះស្ទើរតែពាក់កណ្តាលបានឆេះ បើទោះបីជាស្លាប និងម៉ាស៊ីនទាំងសងខាងរបស់វាមិនមានការខូចខាតក៏ដោយ ។


ក្រោយមានហេតុការណ៍នេះ លោក Lo Kok-keung សាស្ត្រាចារ្យវិស្វកម្មចូលនិវត្តន៍ដែលផ្តល់សក្ខីកម្មសាក្សីអ្នកជំនាញអំពីគ្រោះថ្នាក់ចរាចរណ៍បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាអ្នកដំណើរគួរតែពិនិត្យមើល Power Bank របស់ពួកគេដើម្បីធានាថាវាមានស្ថានភាពល្អ និងជៀសវាងការនាំយករបស់ចាស់នៅលើយន្តហោះ។ ជាមួយគ្នានឹះ បុគ្គលិកក្នុងកាប៊ីនគួរតែត្រូវបានជូនដំណឹងជាបន្ទាន់ចំពោះបញ្ហាណាមួយជាមួយ power bank នៅលើជើងហោះហើរ៕
ប្រភព៖ South China Morning Post, Yahoo News