អ៊ីស្រាអែល និងក្រុមហាម៉ាស់សម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់!
ក្រុមហាម៉ាស និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលក្រុមអ្នកសម្របសម្រួលបាននិយាយថានឹងចូលជាធរមាននៅថ្ងៃអាទិត្យថ្ងៃទី១៩ ខែមករា សប្ដាហ៍នេះ។ កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅទីនោះក្នុងអំឡុងពេល ជម្លោះ១៥ ខែដ៏តានតឹង។

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា កិច្ចព្រមព្រៀងនេះនឹង «បញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា បង្កើនជំនួយមនុស្សធម៌ដែលត្រូវការជាចាំបាច់ដល់ជនស៊ីវិលប៉ាឡេស្ទីន និងបង្រួបបង្រួមចំណាប់ខ្មាំងជាមួយគ្រួសាររបស់ពួកគេឡើងវិញបន្ទប់ពីជាប់ឃុំឃាំងអស់រយ:ពេលជាច្រេីនខែ»។


ដោយឡែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ព័ត៌មានលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងនេះនៅតែកំពុងដំណើរការ ហើយវាគឺជាសញ្ញាល្អដែលបង្ហាញលទ្ធផលនៃ “ភាពធន់” របស់ប៉ាឡេស្ទីន។
ប្រភព៖ BBC