| | |

ទម្លាក់ចោលបន្ទុកគ្រប់យ៉ាង ហើយនៅស្ងៀមមិនធ្វើសកម្មភាពអ្វីសោះរយៈពេល៩០នាទី! មនុស្សជាច្រើនមកពី ៦ ប្រទេស ប្រមូលផ្ដុំគ្នានៅកូរ៉េខាងត្បូង ក្នុងកម្មវិធី Space-out


នៅកណ្តាលទីក្រុងសេអ៊ូល ទល់មុខព្រះបរមរាជវាំង Gyeongbokgung ដ៏ល្បី មនុស្សរាប់សិបនាក់គ្រប់វ័យ បានអង្គុយលើកម្រាលយូហ្គាសើម ដោយសម្លឹងមើលទៅក្នុងលំហ។ អ្នក ខ្លះ ស្លៀក ឯកសណ្ឋាន ពេទ្យ និង ទន្តពេទ្យ ចំណែក អ្នក ខ្លះ ស្លៀក សម្លៀក បំពាក់ បុគ្គលិក ការិយាល័យ និង សិស្ស នៅក្នុង”ការប្រកួតប្រជែងដកឃ្លា” អន្តរជាតិ។

លក្ខខណ្ឌសាមញ្ញនៃកម្មវិធីនេះគឺ មិនធ្វើអ្វីសោះ។ ប៉ុន្តែប្រសិនបើនរណាម្នាក់ដេកលក់នោះនឹងនាំឱ្យបាត់បង់សិទ្ធិប្រកួត។ នៅក្នុងការប្រកួតប្រជែងនេះដែរ អ្នករៀបចំនឹងតាមដានចង្វាក់បេះដូងរបស់អ្នកចូលរួម; បេក្ខជនដែលមានចង្វាក់បេះដូងមានស្ថេរភាពបំផុតគឺជាអ្នកឈ្នះ។

កម្មវិធីនេះបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០១៤ ដោយវិចិត្រករក្នុងស្រុក Woopsyang និងបានកើនប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាត្រូវបានគេចាត់ទុកថា ជា សិល្បៈ ដែល បង្កើតឡើងក្នុងគោលបំណងសំឡឹងឃើញទីក្រុង តូច មួយ នៃ មនុស្ស ដែល មិន ធ្វើអ្វី សោះ ចំ ពេល ដែល អ្នក ទាំងនោះមមាញឹក ខ្លាំងក្នុងជីវិត។

ប្រទេសកូរ៉េខាងត្បូងត្រូវបានគេស្គាល់ថា មានវប្បធម៌នៃម៉ោងធ្វើការដ៏យូរ ទោះបីជាមានការណែនាំអំពីដែនកំណត់ការងារ ៥២ ម៉ោងប្រចាំសប្តាហ៍ក្នុងឆ្នាំ២០១៨ ក៏ដោយ។ ដូច្នេះ ការងារហួសកម្លាំង និងការហត់នឿយនៅតែមិនមែនជារឿងចម្លែកនោះទេ។ នៅឆ្នាំ២០២៣ រដ្ឋាភិបាលបានស្នើឱ្យបង្កើនម៉ោងធ្វើការអតិបរមាប្រចាំសប្តាហ៍ដល់ ៦៩ ម៉ោង ដែលបង្កឱ្យមានប្រតិកម្មយ៉ាងធ្ងន់ធ្ងរ។ ដោយឡែក សិស្សក៏ប្រឈមមុខនឹងភាពតានតឹងខ្ពស់ដែរ ដោយសារការកំណត់ការសិក្សាច្រើនម៉ោង។

ការស្ទង់មតិរបស់រដ្ឋាភិបាលឆ្នាំ២០២២ ដែលផ្តោតលើមនុស្សអាយុ១៩-៣៤ឆ្នាំ បានរកឃើញថា យុវជនម្នាក់ក្នុងចំណោម៣ នាក់បានជួបប្រទះនឹងការហត់នឿយខ្លាំង
ជាមួយនឹងហេតុផលដែលរួមមានការថប់បារម្ភក្នុងការងារនៅ ៣៧.៦% ការងារលើសទម្ងន់នៅ ២១.១% ការសង្ស័យអំពីការងារនៅ ១៤.០% និងអតុល្យភាពការងារ-ជីវិតនៅ ១២.៤%។

ដោយកត្តាទាំងនេះហើយ ទើបព្រឹត្តិការណ៍ប្រកួតប្រជែងគ្នានេះ បានក្លាយជាទីចាប់អារម្មណ៍របស់ប្រជាជនកូរ៉េខាងត្បូង ដែលជាឱកាសក្នុងការទម្លាក់នូវរាល់អម្រែកដ៏ធ្ងន់ក្នុងមួយរយៈខ្លី។ ការ ប្រកួត ប្រជែង នេះ ធ្លាប់ បាន ធ្វើ ឡើង នៅ ក្នុង ទីក្រុង មួយ ចំនួន ដូច ជា តូក្យូ តៃប៉ិ ប៉េកាំង និង ទីក្រុង Rotterdam។ អ្នក ចូល រួម ឆ្នាំ នេះ មក ពី ក្នុង ប្រទេស និង ក្រៅ ប្រទេស រួម មាន ប្រទេស បារាំង នេប៉ាល់ អាហ្វ្រិក ខាង ត្បូង វៀតណាម និង ម៉ាឡេស៊ី។

អំឡុងពេលកម្មវិធី ភ្លៀង បាន បង្អុរចុះមក។ អ្នក ខ្លះ ដេក លើ ដី សម្លឹង មើល មេឃ ចំណែក អ្នក ខ្លះ ទៀត អង្គុយ សមាធិ។ មនុស្សជាច្រើនបានពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិកូរ៉េ រួមទាំងមួក ‘gat’ ដែលជានិមិត្តសញ្ញានៃសង្គមខ្ពស់ក្នុងសម័យមុនឧស្សាហ៍កម្ម ។ អ្នកចូលរួមបានកត់សម្គាល់ថា “តាមរបៀបមួយ នេះធ្វើឱ្យលក្ខខណ្ឌដ៏ល្អសម្រាប់ការដកឃ្លា” ។

Valentina Vilches បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីនេះ។ នាងមានដើមកំណើតមកពីប្រទេសឈីលី ប៉ុន្តែរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងធ្វើការជាអ្នកប្រឹក្សាផ្នែកចិត្តវិទ្យា។ នាងបាននិយាយថា”ខ្ញុំចង់រំលឹកពួកគេអំពីសារៈសំខាន់នៃគម្លាត និងការសម្រាក និងរបៀបដែលវាជះឥទ្ធិពលជាវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់អ្នក។

លោក Kim Ki-kyung បុគ្គលិកការិយាល័យកូរ៉េខាងត្បូងបាននិយាយថា វាជាឱកាសតូចមួយដើម្បីដកដង្ហើម។ លោកបានបន្តថា ៖ « សង្គមកូរ៉េមានការប្រកួតប្រជែងខ្លាំងណាស់ ដូច្នេះពេលខ្លះការមិនធ្វើអ្វីគឺសំខាន់ »។