|

ខាន់ ជេសា ជាកីឡាការនីមានឈាមជ័រខ្មែរទី១ ក្នុងប្រវត្តិសាស្ត្រ ដែលឈានជើងទៅចូលONE Championship


កីឡាការិនីកម្ពុជា ខាន់ ជេសា ឡើងប្រកួតនៅសង្វៀន ONE Championship ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់លើកដំបូង ប៉ះជាមួយកីឡាការិនី Danielle Kelly ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ខាន់ ជេសា ប៉ះជាមួយ Danielle Kelly ដណ្តើមខ្សែក្រវ៉ាត់កម្រិត (Atomweight Submission Grapping World Championship) នៅក្នុងកម្មវិធី ONE FIGHT NIGHT ដែលធ្វើឡើងនៅសាល Singapore Indoor Stadium។

គួរបញ្ជាក់ថា បើទោះបីជាលទ្ធផល ខាន់ ជេសា បានបរាជ័យក្រោមថ្វីដៃកីឡាការីអាមេរិក Danielle Kelly ដោយពិន្ទុ ប៉ុន្តែកីឡាការនី ខាន់ ជេសា គឺជាកីឡាការិនីកូនកាត់ខ្មែរ ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលដណ្តើមបានមេដាយមាសជើងឯកពិភពលោក កម្រិតខ្សែក្រវាត់ខ្មៅ ក្រោយផ្ដួលកីឡាការិនី Thamires Aquino ក្នុងព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក។ ខាន់ ជេសា បានសាងកេរ្តិ៍ឈ្មោះក្នុងតំបន់យ៉ាងឆាប់រហ័សហើយទទួលបានភាពល្បីល្បាញខ្លាំងពេលនាងដណ្តើមបានមេដាយមាសក្នុងកីឡា jiu-jitsu ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០១៨។ ជ័យជំនះនេះមិនត្រឹមតែលើកឋានៈជាកីឡាការនីតំណាងជាតិប៉ុណ្ណោះទេ ថែមទាំងបានកសាងសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសផងដែរ៕