|

អង្គការសុខភាពពិភពលោក និងសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងហ្មត់ចត់ទៅលើប្រភេទវីរុសកូវីដ-១៩បម្លែងថ្មី


ថ្មីៗនេះ អង្គការសុខភាពពិភពលោកកំពុងមានការព្រួយបារម្ភ ជុំវិញករណីរកឃើញមេរោគកូវីដ-១៩បម្លែងថ្មី ដែលបានកើតឡើងនៅក្នុងប្រទេសអ៉ីស្រាអែល ដាណឺម៉ាក និងសហរដ្ឋអាមេរិក។ មេរោគកូវីដ-១៩ បម្លែងថ្មី ដែលហៅថា BA.2.86 ត្រូវបានកំណត់ថាជាវីរុសដែលស្ថិតកំពុងក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) ដោយសារការបម្លែងខ្លួនយ៉ាងឆាប់រហ័សរបស់វា។

BA.2.86 កំពុងក្លាយជាចម្ងល់ថាតើវានឹងអាចបំផ្លាញកោសិកាមនុស្សធ្ងន់ធ្ងរជាងប្រភេទវីរុសផ្សេងទៀត ឬក៏អាចគេចផុតពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំពីការឆ្លងមុន ឬការចាក់វ៉ាក់សាំងដែរឬទេ។ ទោះជាយ៉ាងណាក៏ដោយ ការវិភាគដំបូងបង្ហាញថា វីរុសថ្មីនេះ នឹងមានលទ្ធភាពស្មើគ្នា ឬធំជាង XBB.1.5 ពីអង្គបដិប្រាណដែលហៅថា Omicron ជំនាន់ទី១។

យ៉ាងណាមិញ ទីភ្នាក់ងារអន្តរជាតិបានឱ្យដឹងថា WHO ត្រូវការទិន្នន័យបន្ថែមទៀតដើម្បីយល់ពីវីរុសថ្មីនេះ និងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិសាលភាពនៃការរីករាលដាលរបស់វា ក៏ដូចជាការឆ្លើយតបទៅនឹងការប្រែប្រួលនៃមេរោគ COVID-១៩ប្រភេទថ្មីនេះ។

គួរបញ្ជាក់ថា WHO កំពុងតាមដានយ៉ាងហ្មត់ចត់ទៅលើវីរុសថ្មីៗចំនួន ៣ និងវីរុសចំនួន ៧ផ្សេងទៀត ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យនៅពេលនេះ។ WHO នៅតែបន្តអំពាវនាវឱ្យមានការឃ្លាំមើល និងរាយការណ៍ជាប្រចាំអំពី COVID-19 ខណៈដែលមេរោគនេះនៅតែបន្តរាលដាលមិនទាន់បាត់នៅឡើយទេ៕

ប្រភព: REUTERS