| |

មេដឹកនាំកីឡាអូឡាំពិកដ៏ល្បីល្បាញនៅក្នុងតំបន់ ASEAN បានលើកឡើងថា «ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នឹងល្អសម្រាប់កម្ពុជា ព្រោះឥឡូវនេះកម្ពុជាមានបទពិសោធន៍ដ៏ល្អនេះពីស៊ីហ្គេម»


ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានឱ្យដឹងថា មេដឹកនាំកីឡាអូឡាំពិកដ៏ល្បីល្បាញនៅក្នុងតំបន់ SEA និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ លោកស្រីSupitr Samahito មានប្រសាសន៍ថា កម្ពុជាអាចទាញយកបទពិសោធន៍នៃការប្រកួតស៊ីហ្គេមដែលកន្លងទៅថ្មីៗនេះ ដើម្បីធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកក្នុងរយៈពេលដប់ឆ្នាំខាងមុខ។

លោកស្រីបានធ្វើការរំលេចឡើងថា «នេះ ជា លើក ទី មួយ សម្រាប់ កម្ពុជា ដែល ធ្វើ ជា ម្ចាស់ ផ្ទះ ស៊ីហ្គេម ហើយ ខ្ញុំ ជឿ ថា កម្ពុជាមាន កីឡដ្ឋាន និង កន្លែង ហ្វឹកហាត់ល្អៗ ដើម្បី បន្ត ការ អភិវឌ្ឍ លើផ្នែកកីឡានេះ។» លោកស្រីបន្តថា របៀបដែលកម្ពុជាបានគ្រប់គ្រងគ្រប់ទិដ្ឋភាពទាំងអស់នៃហ្គេម ដូចជាការដឹកជញ្ជូន និងជាពិសេសភូមិកីឡា ពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់។

បន្ទាប់ពីនេះ កម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ រួចហើយ។លោកស្រីSamahito បានមានប្រសាសន៍ថា ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នឹងល្អសម្រាប់កម្ពុជា ព្រោះឥឡូវនេះកម្ពុជាមានបទពិសោធន៍ដ៏ល្អនេះពីស៊ីហ្គេម កម្ពុជាបានរៀនច្រើនពីការធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ហើយនៅសល់ររយៈពេល ៦ឆ្នាំទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asian Youth Games ដូច្នេះកម្ពុជាមានពេលគ្រប់គ្រាន់ក្នុងការរៀបចំ និងបណ្តុះបណ្តាលអត្តពលិករបស់ខ្លួន។ ទន្ទឹមនឹងនេះ លោក samahito ជឿថា កីឡាអូឡាំពិកយុវជន គឺជាជំហានដ៏ល្អសម្រាប់កម្ពុជា។

គួរបញ្ជាក់ថា កីឡាអូឡាំពិកយុវជនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០នៅប្រទេសសិង្ហបុរី ហើយលើកទី២ ក៏ត្រូវបានរៀបចំឡើងនៅអាស៊ីផងដែរ នៅពេលដែលទីក្រុង Nanjing ប្រទេសចិនធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០១៤ និងទីក្រុង Buenos Aires គឺជាទីតាំងនៃ YOG ឆ្នាំ២០១៨។

ប្រភព: GAMES BIDS