គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរី ដែលផ្តល់មូលនិធិដោយប្រទេសចិនត្រូវបានជាប់គាំង


ការវិនិយោគសម្រាប់អាកាសយានដ្ឋានដែលបានស្នើឡើងលើផ្ទៃដី ៣០០ ហិកតាត្រូវបានគិតជាទឹកប្រាក់ជាង ៨០ លានដុល្លារ ប៉ុន្តែក្រុមហ៊ុនចិនដែលផ្ដល់កិច្ចសន្យានោះត្រូវបានគេរាយការណ៍ថាបានខាតបង់យ៉ាងច្រើនដោយសារតែ កូវីដ-១៩។ ព្រលានយន្តហោះនេះ គ្រោងនឹងសាងសង់នៅខេត្តមណ្ឌលគិរី ដែលជាខេត្តដែលមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចរស់នៅតិចជាងគេនៅក្នុងប្រទេស។

កម្ពុជាស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាសសរស្តម្ភសំខាន់ ដើម្បីភ្ជាប់ប្រទេសចិនភាគខាងត្បូងជាមួយតំបន់មហាសមុទ្រឥណ្ឌា។ ចាប់តាំងពីឆ្នាំ ២០១០ ដោយចាប់ផ្តើមជាមួយនឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មានកតិកាសញ្ញាជាច្រើនរវាងកម្ពុជា និងចិន រួមទាំង BRI ក្នុងឆ្នាំ២០១៦ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅឆ្នាំ២០២០ ។

កិច្ចព្រមព្រៀងទាំងអស់នេះគ្របដណ្តប់ផ្នែកផ្សេងៗរួមមានពាណិជ្ជកម្ម ទេសចរណ៍ និងបច្ចេកវិទ្យា រហូតដល់ផ្នែកយោធា និងការអនុវត្តច្បាប់។ ចិនជាដៃគូវិនិយោគបរទេសលេខមួយរបស់កម្ពុជា ដែលមានភាគហ៊ុនជាង៥០ភាគរយក្នុងការវិនិយោគសរុបនៅឆ្នាំ ២០២១។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តការវិនិយោគលើទ្រព្យសកម្មថេរដោយប្រទេសចិនដែលមានតម្លៃ ២.៣២ ពាន់លានដុល្លារ កើនឡើង ៦៧ ភាគរយពី ១.៣៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។ នៅឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៣៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ១១.២ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយកម្ពុជាបន្តចុះបញ្ជីឱនភាពពាណិជ្ជកម្មដ៏ធំជារៀងរាល់ឆ្នាំ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ The Economic Times
រូបភាព៖ BeeTube News