ទាហានជើងទឹកអាមេរិក ២នាក់ ត្រូវហាមមិនឱ្យឡើងគោក ក្រោយស្រវឹងវាយតប់គ្នានៅប៉ាតាយ៉ាប្រទេសថៃ
ប៉ាតាយ៉ា៖ ទាហានជើងទឹកអាមេរិក ២នាក់ ដែលបម្រើការលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln មិនត្រូវបានអនុញ្ញាតឱ្យឡើងគោកឡើយ បន្ទាប់ពីទាហ៊ានទាំងពីរ ផឹកស្រវឹង និងមានជម្លោះវាយតប់គ្នា នៅបារមួយកន្លែងក្បែរ Walking Street ក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កាលពីវេលាប្រមាណម៉ោង ១៖៣០នាទីរំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍។


ជាមួយគ្នានោះ ប៉ូលិសថៃ បានចុះអន្តរាគមន៍ បន្ទាប់ពីប្រជាពលរដ្ឋក្នុងតំបន់ម្នាក់បាន ទាក់ទងទៅកាន់សេវាសង្គ្រោះបន្ទាន់ ដើម្បីរាយការណ៍អំពីហេតុការណ៍ជម្លោះដែលពាក់ព័ន្ធនឹងទាហានជើងទឹកអាមេរិកទាំងពីរ។
ដោយឡែក ក្រោយករណីនេះ មន្ត្រីកងទ័ពជើងទឹកអាមេរិក បានបញ្ជាឱ្យទាហានជើងទឹកទាំងពីរនាក់ ត្រូវនៅលើនាវា USS Abraham Lincoln និងមិនអនុញ្ញាតឱ្យឡើងគោកឡើយ រហូតដល់បញ្ចប់ដំណើរទស្សនកិច្ចចូលចតនៅប្រទេសថៃ។
ប្រភព៖ Khaosod















