ក្រសួងពាណិជ្ជកម្មប្រកាសតម្លៃប្រេងឥន្ធនៈថ្មី៖ សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតតម្លៃ ៥,២៥០រៀល


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស ដែលត្រូវអនុវត្តចាប់ពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា៖
_ប្រេងសាំងធម្មតា (Gasoline 92) ត្រូវលក់ក្នុងតម្លៃ ៤,៥៥០រៀល/លីត្រ
_ប្រេងម៉ាស៊ូត (Gasoil 10ppm) ត្រូវលក់ក្នុងតម្លៃ ៥,២៥០រៀល/លីត្រ៕