សារធាតុគីមីផ្សំ និងសារធាតុញៀន សរុបប្រមានជាង ៥តោន ត្រូវបានដុតបំផ្លាញចោល ក្នុងទឹកដីខេត្តកណ្ដាល


ខេត្តកណ្ដាល៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ដែលរៀបចំឡើងនៅស្រុកពញាឮ ខេត្តកណ្ដាល។

ក្នុងឱកាសនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយស្ថាប័នពាក់ព័ន្ធ បានរៀបចំពិធីដុតបំផ្លាញសារធាតុគីមីផ្សំ សារធាតុញៀន និងគ្រឿងញៀន ដែលរឹបអូសបានពីបទល្មើសនានា សរុបប្រមាណជាង ៥តោន។ ការដុតបំផ្លាញនេះ គឺជាវិធានការអនុវត្តច្បាប់ ដើម្បីលុបបំបាត់វត្ថុតាងគ្រឿងញៀន ការពារសុខុមាលភាពសាធារណៈ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន