ឧត្តមមន្ត្រីអាស៊ានកម្ពុជា និងឧបការីទី១ នៃក្រសួងការពារជាតិអូស្ត្រាលី ពិភាក្សាលើការវិវត្តន៍ភូមិសាស្ត្រនយោបាយ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខក្នុងតំបន់
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Amy Hawkins ឧបការីទី១ នៃការិយាល័យយុទ្ធសាស្ត្រការពារជាតិ នៃក្រសួងការពារជាតិអូស្ត្រាលី នៅទីស្តីការក្រសួង។



ជាងនេះទៅទៀត ក្នុងជំនួបនេះ លោកជំទាវ Amy Hawkins បានជម្រាបជូនភាគីកម្ពុជាអំពីយុទ្ធសាស្ត្រការពារជាតិថ្មីឆ្នាំ២០២៦ (NDS) របស់ប្រទេសអូស្ត្រាលី។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍នៃភូមិសាស្ត្រនយោបាយនិងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
ប្រភព៖ ក្រសួងការបរទេស











