|

អគ្គនាយកCMAC៖ ថៃបាញ់គ្រាប់បែកចង្កោមមកលើគោលដៅភូមិឋានសុីវិលកម្ពុជា ក្នុងបំណងដើម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គម ចំពោះប្រជាពលរដ្ឋដែលរស់នៅតំបន់ទាំងនោះ!


នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) នាព្រឹកថ្ងៃទី២៩​ ខែមេសា​ ២០២៦នេះ ដោយបានបញ្ជាក់បន្ថែមថា កងកម្លាំងCMAC ពេលនេះ កំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសាររបស់ប្រជាពលរដ្ឋដូចជាជាចម្ការដំឡូងដែលត្រូវប្រមូលផលនេះជាដេីម។

​ជាមួយគ្នានេះ អគ្គនាយកCMAC បានសង្កត់ធ្ងន់ថា ការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន​ មកលេីគោលដៅភូមិឋាន​ ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធ័សុីវិល​ ដេីម្បីសម្លាប់មនុស្ស​ សម្លាប់ភូមិសាស្ត្រនិងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ! ។

​ដោយឡែក អគ្គនាយកCMAC ក៏បានណែនាំឲ្យមានការរួមគ្នា បង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម​ និងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យនិងវិធានការដឹកនាំរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល។

ប្រភព៖ ឯកឧត្តម ហេង រតនា