|

យុទ្ធនាការ “១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ” បង្ហាញពីក្ដីនឹករលឹក និងការចងចាំជាប់ជានិច្ចនូវការលះបង់ជីវិត និងបុព្វហេតុការពារជាតិមាតុភូមិយ៉ាងអង់អាចក្លាហានរបស់វីរកងទ័ពខ្មែរ!


​នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំ លោក លោកស្រីជាគ្រូឧទ្ទេស និងគរុនិស្សិត។

​ជាមួយគ្នានេះ កម្មវិធីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅសួនច្បារវត្តបទុម ក្នុងគោលបំណងដើម្បីបង្កើតជាវេទិកាជូនសាធារណជន និងការបង្ហាញនូវក្ដីនឹករលឹក ព្រមទាំងការចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងទាំងអស់ ដែលបាននិងហ៊ានលះបង់ជីវិត និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិយ៉ាងអង់អាចក្លាហានបំផុត។

ប្រភព៖ MoEYS