| |

ក្រសួងពាណិជ្ជកម្ម ជំរុញយុទ្ធនាការផលិតផលជាតិ ឲ្យមានភាពលេចធ្លោ ដោយគាំទ្រកសិករខ្មែរ និងលើកស្ទួយផលិតផលខ្មែរ ផ្សព្វផ្សាយលើទីផ្សាអន្តរជាតិ


ក្រសួងពាណិជ្ជកម្មកម្ពុជា បានបន្តផ្សព្វផ្សាយ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដែលគិតមកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសចំនួនជាង៤០០ ទីតាំង។

“យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី “ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!”។

គួរបញ្ជាក់ថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នឹងរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម