កងទ័ពចិន(PLA) បានបញ្ជូននាវាចំនួន ៨គ្រឿង និងយន្តហោះចម្បាំងចំនួន ២៤គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់កណ្តាលច្រកសមុទ្រតៃវ៉ាន់!
ក្រសួងការពារជាតិតៃវ៉ាន់ បានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃព្រ.ហ នេះថា កងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ជូននាវាកងទ័ពជើងទឹកចំនួន ៨គ្រឿង និងយន្តហោះយោធាចំនួន ២៤គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងអំឡុងពេលចន្លោះម៉ោង ៦ព្រឹកម្សិលមិញ ដល់ម៉ោង ៦ ព្រឹកថ្ងៃនេះ។

តាមការបញ្ជាក់របស់ក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះទាំងនោះបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់ នៅភាគខាងជើង កណ្ដាល ភាគនិរតី និងភាគខាងកើត។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានឆ្លើយតបភ្លាមៗ ដោយបញ្ជូនយន្តហោះបេសកកម្ម នាវាកងទ័ពជើងទឹក និងដំឡើងប្រព័ន្ធមីស៊ីលនៅតាមឆ្នេរសមុទ្រ ដើម្បីតាមដាន និងត្រៀមប្រតិបត្តិការប្រកបដោយភាពប្រុងប្រយ័ត្ន។
បន្ថែមពីនេះ ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នា ក៏មានការប្រទះឃើញនាវាកងទ័ពជើងទឹកចំនួន ៨ គ្រឿង នាវាផ្លូវការមួយគ្រឿង និងយន្តហោះយោធាចំនួនសរុប ៣៦ គ្រឿង ដែលបានចូលរួមក្នុងសកម្មភាពយោធានេះផងដែរ។
ប្រភព៖ Taipei Times











