សាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានគណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក ប្រកាសផ្តល់ចំណាត់ថា្នក់លេខ៦៩ ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោក ចំនួន ៤០០
យោងតាមក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក ដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក The World University Rankings for Innovation (WURI) បានប្រកាសផ្តល់ចំណាត់ថា្នក់លេខ៦៩ ជូនសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោក ចំនួន ៤០០ (WURI 2025: Global Top 400 Innovative Universities) និង ចំណាត់ថ្នាក់កម្មវិធីជំនាញ (Top 100) ដែលមាន នវានុវត្តន៍ឆ្នើមលើកម្មវិធីចំនួន ៣ ប្រភេទ រួមមាន៖
១. ចំណាត់ថ្នាក់លេខ ៧ សម្រាប់ Empowerment-Based Management
២. ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់ Infrastructure/Technologies
៣. ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់ University Brand and Reputation

គួរបញ្ជាក់ថា ការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក The World University Rankings for Innovation (WURI) ជាការវាយតម្លៃការរួមចំណែកពិតប្រាកដរបស់គ្រឹះស្ថានឧត្តមសិក្សាចំពោះឧស្សាហកម្ម និងសង្គម ដោយលើកឡើងពីការអប់រំប្រកបដោយភាពច្នៃប្រឌិត ការស្រាវជ្រាវ និងការចូលរួមក្នុងសង្គម។ WURI រួមបញ្ចូលនូវគោលដៅ និងវិធីសាស្រ្តនៃការបង្កើតថ្មី ដោយផ្តល់នូវវិធានការដ៏ទូលំទូលាយនៃការរួមចំណែកប្រកបដោយភាពច្នៃប្រឌិតរបស់ស្ថាប័នចំពោះការរីកចម្រើននៃសង្គម។
















