|

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តំបន់បឹងទន្លេសាប ដែលបានសម្រេចបោះបង្គោលព្រំរួចដោយកំណត់ជា៣តំបន់ គឺនឹងគ្មានការ កែ សម្រួលព្រំដីនៃបឹងទន្លេសាបទៀតនោះទេ


សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសថានឹងមិនមានការកែសម្រួល ព្រំដីនៃបឹងទន្លេសាបទៀតនោះទេ ដោយមិនមានការកែប្រែតំបន់ ៣ មកតំបន់ ២ ព្រោះការបោះបង្គោលព្រំដីបឹងទន្លេសាប គឺបានសម្រេចរួចរាល់ ១០០% ដោយសម្រេចតម្កល់ការការពារបឹងទន្លេសាបជាការបម្រើផលប្រយោជន៍ប្រជាជនជាង ១៧លាននាក់, ការពារបរិស្ថាន, ការពារប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះសម្រាប់កម្ពុជា។

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលប្រើប្រាស់ដីក្នុងតំបន់ ២ គឺត្រូវគោរពតាមក្រឹត្យក្រមដែលបានកំណត់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការបង្កហានិភ័យដល់ជីវចម្រុះ។

សូមបញ្ជាក់ថា ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្ដេចមហាបវរធិបតី បានអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃអង្គារ ទី២៦ វិច្ឆិកា ២០២៤។