បេក្ខជនជ័យលាភីទាំង ៦ រូប ដែលបានជាប់ជាស្ថាពរក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សុទ្ធសឹងជាបុរស!


ដំណាក់កាលកែសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ចប់ជាស្ថាពរ។

ក្នុងនោះ បេក្ខជនជ័យលាភីចំនួន ៦ រូប (ស្រី ០នាក់) បានជាប់ជាស្ថាពរ ក្នុងក្របខណ្ឌអភិវឌ្ឍន៍ជនបទ ខណៈបេក្ខជនបម្រុងសរុប ២៦ នាក់ (ជំនាញច្បាប់ ៦នាក់ និង៤ ជំនាញផ្សេងទៀតបម្រុង ៥នាក់/ ជំនាញ)។ ការរើសបម្រុង គឺតាមលំដាប់ពិន្ទុដែលខ្ពស់បំផុត តាមជំនាញ)។

សូមជម្រាបថា សន្លឹកកិច្ចការចំនួន ២,១៨៧ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ៧២៩នាក់ ដែលបានបញ្ចប់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ហើយលទ្ធផលប្រឡងបានប្រកាសនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញពិនិត្យការផ្ទៀងផ្ទាត់ ដើម្បីសម្រេចលើលទ្ធផលជាប់ជាស្ថាពរ ដោយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់៕