ក្រោយលោក Trump ត្រូវរងការបាញ់ប្រហារ លោក Joe Biden បានស្រែកថា នយោបាយអាមេរិកមិនត្រូវក្លាយជាវាលពិឃាតទេ!


ប្រធានាធិបតីអាមេរិក លោក Jo Biden បាននិយាយថា “ការខ្វែងគំនិតគ្នាគឺជៀសមិនរួចនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ “វាជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស។ ប៉ុន្តែនយោបាយមិនត្រូវជាសមរភូមិពិត ឬជាវាលពិឃាតនោះទេ”។

ការថ្លែងបែបនេះបានធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី Donald Trump នៅឯការជួបជុំមួយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ដែលបានធ្វើឱ្យអ្នកចូលរួមម្នាក់ និងខ្មាន់កាំភ្លើងបានស្លាប់ ហើយអ្នកចូលរួមពីរនាក់ទៀតរងរបួសក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈលោក Trump ត្រូវបានគ្រាប់កាំភ្លើងបាញ់ចំស្លឹកត្រចៀក ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។

បន្ទាប់ពីហេតុការណ៍នេះ ប្រជាជាតិអាមេរិកមានការរង្គោះរង្គើ ហើយមន្ត្រីជាប់ឆ្នោត ក៏កំពុងព្រួយបារម្ភពីការគំរាមកំហែងបន្ថែមណាមួយទៀត ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា។

FBI បានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារ ដែលបានស្លាប់នោះថា មានឈ្មោះ Thomas Matthew Crooks អាយុ ២០ ឆ្នាំនៅ Bethel Park, Pa. ។ គាត់បានប្រើអាវុធ semiautomatic ដែលត្រូវបានទិញដោយស្របច្បាប់ នេះបើយោងតាម NBC News ។

ទាក់ទងនឹងបញ្ហានេះ ប្រធានសភាលោក Mike Johnson (R-La.) ក៏បានអំពាវនាវថា “យើងទាំងអស់គ្នាជាជនជាតិអាមេរិក ហើយយើងត្រូវតែប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ និងការគោរព”៕

ប្រភព៖ NBC