|

តើយើងអាចពិនិត្យលេខទូរស័ព្ទផ្ទាល់ខ្លួនបានយ៉ាងដូចម្ដេច?


អាចថាវាជារឿងធម្មតាមួយ ដែលអ្នកប្រើប្រាស់ទូរស័ព្ទដៃទូទៅ មិនចាំពីលេខខ្លួនឯង ឬពេលខ្លះភ្លេចទាំងអស់តែម្តងក៏សឹងមាន។

បញ្ហានេះពុំមែនផ្តល់នូវឥទ្ធិពលអាក្រក់ណាស់ណាពេកទេទៅដល់សាម៉ីជន ក៏ប៉ុន្តែបើយើងភ្លេច ឬមិនចាំហើយ បើកាលណាយើងដឹងពីវិធីឆែករកវាភ្លាមៗនោះ ជឿជាក់ថា វានឹងមិននាំឱ្យយើងមានអារម្មណ៍ខ្មាសអៀន និងជាពិសេសចំណេញពេលវេលាបានច្រើន ករណីយើងត្រូវការវាបន្ទាន់។

ខាងក្រោមនេះជាបញ្ជីលេខកូដខ្លីៗ ដែលអាចឱ្យយើងធ្វើការពិនិត្យរកលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់យើងបាន​ តាមរយះកម្មវិធីសម្រាប់ហៅទូរស័ព្ទ (កន្លែងសម្រាប់ហៅចេញ) ដោយគ្រាន់តែវាយបញ្ចូលនូវលេខកូដខាងក្រោមទៅតាមប្រព័ន្ធទូរស័ព្ទរបស់អ្នក (ឧ. Smart, Cellcard …)  ហើយធ្វើការចុចបញ្ជូន បន្ទាប់មកវានឹងលោតផ្ទាំងមួយបង្ហាញពីលេខទូរស័ព្ទរបស់លោកអ្នក។

១.​ សម្រាប់ប្រព័ន្ធស្មាត (Smart)

លេខកូដ៖

*1#

*887#

*400#


២. សម្រាប់ប្រព័ន្ធសែលខាត (Cellcard)

លេខកូដ៖

*2#

*012#


៣. សម្រាប់ប្រព័ន្ធមិត្តហ្វូន (Metfone)

លេខកូដ៖

*99#


៤. សម្រាប់ប្រព័ន្ធ yes 018 (Seatel)

សម្រាប់ប្រព័ន្ធនេះ របៀបពិនិត្យលេខមានភាពខុសគ្នាពីគេបន្តិច ត្រង់យើងត្រូវធ្វើការផ្ញើសារដូចដែលបានបង្ហាញខាងក្រោមនេះ៖

ផ្ញើសារពាក្យ “106” ទៅកាន់លេខ 1800


ខាងក្រោមនេះជាឧទាហរណ៍ក្នុងការពិនិត្យលេខទូរស័ព្ទផ្ទាល់ខ្លួន៖

ជំហានទី១៖ ចូលទៅកាន់កម្មវិធីហៅចេញ ហើយវាយនូវលេខកូដទៅតាមប្រព័ន្ធទូរស័ព្ទរបស់អ្នក បន្ទាប់មកចុចបញ្ជូន

ជំហានទី២៖ លោកអ្នកនឹងឃើញផ្ទាំងមួយដែលបង្ហាញពីលេខទូរស័ព្ទរបស់អ្នក

អ្នកទាំងអស់គ្នាអាចធ្វើការទាញយកនូវរូបភាពខាងក្រោមនេះ ដើម្បីអាចរក្សាទុកមើលនៅពេលក្រោយ៖