សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់រង្វាន់ដល់ខេត្តទាំង ៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី!
ដូចតាមការប្រកាសកន្លងទៅរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃេីញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរ ណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបេីកបរគ្រប់ប្រភេទ ដេីម្បីឱ្យគ្រប់ការធ្វេីដំណេីរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ជាលទ្ធផល មានខេត្តចំនួន ៦ ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ហេីយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ផ្តល់រង្វាន់តាមការសន្យាដូចខាងក្រោម៖
១/ ផ្តល់លិខិតសរសេីរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី
២/ ថវិកាចំនួន ២០០លានរៀល
៣/ ភេសជ្ជៈ ចំនួន ១ពាន់កេស
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបងប្អូន អ៊ំពូមីង តាយាយ បន្តគោរពច្បាប់ចរាចរ ណ៍ ហេីយបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់៕
ប្រភព៖ STPM