មកដឹងពីគោលបំណងនៃរៀបចំព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងក្បាច់គុនសៅលីងរបស់ចិន នៅបរិវេណប្រាសាទបាយ័ន!
នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំរួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញរបស់ចិន និងក្បាច់គុនល្បុកត្តោរបស់កម្ពុជា។
ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរ និងការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញរបស់ចិន និងក្បាច់គុនល្បុកត្តោរបស់កម្ពុជា បានប្រព្រឹត្តទៅនៅលើដែនដីអតីតក្រុងអង្គរធំ ក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភាគីចិន មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប