|

ម៉ាឡេស៊ីទម្លាក់ថៃចេញពីចំណាត់ថ្នាក់កំពូលនៃប្រទេស ដែលមានអ្នកទស្សនាច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ខណៈកម្ពុជាស្ថិតក្នុងលំដាប់ទី៦


ប្រទេសម៉ាឡេស៊ីបានកត់ត្រាការមកដល់របស់ជនបរទេសជិត ២៩ លាននាក់កាលពីឆ្នាំមុន ដែលបានក្លាយជាគោលដៅពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមុនពេល COVID-19 តំណែងនេះជារបស់ប្រទេសថៃ។

យោងតាមគេហទំព័រ Focus Malaysia បានឱ្យដឹងថា ប្រជាជនសិង្ហបុរីគឺជាប្រភពដ៏ធំបំផុតរបស់ម៉ាឡេស៊ីដែលមានចំនួន ៨.៣ លាននាក់ បន្ទាប់មកគឺជនជាតិឥណ្ឌូនេស៊ី ថៃ ចិន និងប្រ៊ុយណេ។

ប្រទេសថៃបានធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ ក្នុងតំបន់ដោយមានភ្ញៀវទេសចរបរទេសចំនួន ២៨លាននាក់តាមពីក្រោយដោយ សិង្ហបុរីមាន១៣,៦លាននាក់។

ប្រទេសវៀតណាមស្ថិតនៅលំដាប់ទី៤ ដោយមានភ្ញៀវទេសចរ១២,៦លាននាក់ខណៈ ណ្ឌូណេស៊ីមានចំនួន១១,៧លាននាក់មក ដល់ខណៈប្រទេសកម្ពុជាយើង និងហ្វីលីពីន បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៤ លាននាក់ក្នុងឆ្នាំ ២០២៣។

ប្រទេសអាស៊ីអាគ្នេយ៍បានទាក់ទាញភ្ញៀវទេសចរបរទេសជាមួយនឹងគោលនយោបាយលើកលែងទិថ្ឋាការដែលអាចបត់បែនបានចាប់ពីចុងឆ្នាំមុន។ ជាក់ស្ដែង ចាប់ពីថ្ងៃទី១ ខែធ្នូ ប្រទេសម៉ាឡេស៊ីបានអនុញ្ញាតឱ្យទេសចរចូលដោយគ្មានទិដ្ឋាការរយៈពេល ៣០ ថ្ងៃសម្រាប់ពលរដ្ឋមកពីប្រទេសចិនដីគោក និងឥណ្ឌា ក្នុងការផ្លាស់ប្តូរស្រដៀងគ្នាទៅកាន់ប្រទេសថៃ។

ជាមួយគ្នានេះ ចាប់ពីពាក់កណ្តាលខែសីហា វៀតណាមបានផ្តល់ទិដ្ឋាការទេសចរណ៍រយៈពេល ៣ ខែសម្រាប់ពលរដ្ឋមកពីគ្រប់ប្រទេស និងដែនដី និងបានបង្កើនរយៈពេលស្នាក់នៅក្នុងប្រទេសវៀតណាមបីដងដល់ ៤៥ ថ្ងៃសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ១៣ ដែលត្រូវបានលើកលែងជាឯកតោភាគីពីទិដ្ឋាការផងដែរ។

ប្រភព៖ VN Express