|

តម្លៃសេវាកម្មដឹកអ្នកដំណើរនៅព្រលានយន្តហោះថ្មី ត្រូវបានបារម្ភថា នឹងធ្វើឱ្យភ្ញៀវទេសចរថមថយចុះ


អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បាមប្រកាសបើកដំណើរការទទួលជើងហោះហើរជាផ្លូវការ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីស្វាគមន៍គ្រប់ការធ្វេីដំណេីររបស់ភ្ញៀវទេសចរណ៍ អ្នកធុរកិច្ច និងប្រជាជនទាំងកម្រិតជាតិ និងអន្តរជាតិ មកកាន់ទឹកដីខេត្តសៀមរាប ទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ។

សៀមរាបអង្គរ នឹងទទួលស្វាគមន៍ជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ហោះ ដែលចុះចតមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាពិសេសគឺយន្តហោះនេះបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង៣០០នាក់ មកទស្សនាកម្ពុជាព្រះរាជាណាចក្រអច្ឆរិយយើងផងដែរ។

ដើម្បីធានាបាននូវការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្នុងគោលបំណងបំពេញតម្រូវការដ៏សម្បូរបែបរបស់អ្នកដំណើរ អាកាសយានដ្ឋានអន្តរជាតិអង្គរ បានផ្ទេរសិទ្ធឱ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី។ តាមរយៈសេចក្ដីជូនដំណឹង បានបង្ហាញការគិតប្រាក់សេវាតាក់ស៊ី ដោយរថយន្តធន់តូច មានតម្លៃ ៤៥ ដុល្លារក្នុងមួយជើង និងឡានក្រុង ៤០ ដុល្លារកក្នុងមួយជើង។ ដោយឡែក សេវាកម្មឡានក្រុង គឺ ៨ ដុល្លារក្នុងមួយជើង។

ជុំវិញការកំណត់ថ្លៃសេវានេះ មហាជននៅលើបណ្ដាញសង្គម បាននាំគ្នាជជែកវែកញែក និងលើកឡើងថាតម្លៃនេះខ្ពស់ពេក ពោលគឺខ្ពស់ជាងប្រទេសជិតខាងទៅទៀត និងស្នើឱ្យក្រសួងទេសចរណ៍ធ្វើការពិនិត្យឡើងវិញ ចៀសវៀងការថយចុះភ្ញៀវទេសចរដោយសារបញ្ហាសេវាកម្ម។

ប្រភព: CATA