សូមគោរពអបអរសាទរដោយស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាជាតិផ្ដល់សេចក្ដីទុកចិត្ត អនុម័តតែងតាំងជាផ្លូវការ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សូមគោរពអបអរសាទរដោយស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភាជាតិផ្ដល់សេចក្ដីទុកចិត្ត អនុម័តតែងតាំងជាផ្លូវការ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។
![](https://media.brandbodia.com/wp-content/uploads/2023/08/p1-724x1024.jpg)
យើងខ្ញុំទាំងអស់គ្នាមានការជឿជាក់យ៉ាងមុតមាំថា វត្តមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិទី៧ ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ នឹងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដឹកនាំនាវាកម្ពុជាសំដៅឆ្ពោះទៅការទទួលបាននូវមហាជោគជ័យបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង។
សូមគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងបេសកកម្មថ្មីនេះ។ សូមវត្ថុសក្តិសិទ្ធទាំងឡាយ ជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕