| | |

សិស្សវិទ្យាល័យកម្ពុជា ៣ នាក់ ធ្វើទស្សនកិច្ចសិក្សានៅអង្គការណាសា ឈ្វេងយល់ពីវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា


យោងតាមស្ថានទូតអាមេរិកបានឱ្យដឹងថា សិស្សវិទ្យាល័យកម្ពុជា ៣ នាក់បានវិលត្រឡប់ពីចូលរួម ក្នុងកម្មវិធីផ្លាស់ប្តូរគ្នា រយៈពេល ៤ សប្តាហ៍ នៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថាកម្មវិធី TechGirls Program ។

ពួកគេបានចំណាយពេល ២ សប្តាហ៍ នៅសាលាមហាវិទ្យាល័យ Virginia Tech ដោយសិក្សាស្វែងយល់ពីមនុស្សយន្ត កូដ និងវិស្វកម្ម។ គេថែមទាំងបានទៅមើលមជ្ឈមណ្ឌលអវកាស NASA Goddard Space Flight Center ហើយបានជួបជាមួយអ្នកធ្វើការ នៅក្នុងអង្គការអវកាស NASA ។ យុវតីទាំង នោះបានធ្វើដំណើរទៅទីក្រុង Chicago មួយសប្តាហ៍ ដើម្បីស្វែងយល់ពីការងារជាក់ស្តែង និងពីវប្បធម៌។

នៅទីក្រុង Washington ពួកគេបានជួបជាមួយសមាជិកសភាអាមេរិក ទស្សនាសេតវិមាន ហើយការប្រកួតកីឡាបាល់ទាត់នារី។ ពួកគេថែមទាំងបានធ្វើបទបង្ហាញស្តីពីគម្រោងសកម្មភាពរបស់គេនៅក្នុងសហគមន៍ ដល់គណមេប្រយោគ។ ពួកគេបានរៀនសូត្របានច្រើន អំពីមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងការងារជាក្រុម នៅក្នុងអំឡុងពេល នៃកម្មវិធីនេះ ហើយបានបង្កើតមិត្តភក្តិជាច្រើនមកពីទូទាំងសាកលលោក។

គួរបញ្ជាក់ថា TechGirls Program គឺជាកម្មវិធីដែលរៀបចំឡើង ដើម្បីផ្តល់សិទ្ធិអំណាច និងបំផុសគំនិតយុវនារីមកពីជុំវិញពិភពលោកឱ្យបន្តអាជីពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្របតាមបរិបទនៃការបោះជំហានយ៉ាងលឿនលយនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា។