|

ទ័ពស្រួចអ្នកមានបុណ្យ Barcelona ពួតដៃដាក់ទានដល់ដៃគូ “no reply”


មាន់គកបារាំង រាងសង្ហា Antoine Griezmann និងកីឡាករល្អិតចិត្តធម៌ជើងឥតស្រមោល សព្ជាតិអាហ្សង់ទីន Lionel Messi សហការគ្នា ដាក់ទានម្នាក់២គ្រាប់ ជូនក្លិប Granada ធ្វើឱ្យក្លិបអ្នកមានបុណ្យ Barcelona ទទួលបានជ័យជម្នះ៨ប្រកួតជាប់គ្នា មិនទាន់ស្គាល់ពាក្យថាចាញ់ នៅក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អេស្ប៉ាញ La Liga នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ។

ក្នុងចំណោមអ្នកទាំងពីរ Messi ជាប្រធានបទដែលសារព័ត៌មានកីឡាអន្តរជាតិជាច្រើន បានលើកមកជជែកវែកញែក អំពីផលវិជ្ជមាន និងអវិជ្ជមាននារដូវកាលថ្មីនេះ ពិសេសក្រោមការដឹកនាំរបស់លោក Ronald Koeman។

ជាការពិត បើទោះបីជាកន្លងទៅថ្មីៗ Messi ពុំធ្វើបានល្អប្រសើរដូចសព្វមួយដង ពោលគឺមិនសូវរកគ្រាប់បាល់បាន បើធៀបនឹងការប្រកួតជាច្រើនតាមបណ្តារដូវកាលកន្លងទៅ ប៉ុន្តែជាមួយនឹងយុទ្ធសាស្រ្តលេងរបស់គ្រូបង្វិកថ្មី 4-3-3 ធ្វើឱ្យកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ រកបានរហូតទៅដល់១១គ្រាប់ ដែលជាចំនួន top scores ពុំទាន់មានកីឡាកររូបណានៅ La Liga បំបែកបានឡើយ៕

រូបភាព៖ Gonzalo Arroyo Moreno

បន្តអានខ្លឹមសារលម្អិត៖ ESPN