|

ការចុះចេញពីតំណែងរបស់សម្ដេច ហ៊ុន សែន នឹងក្លាយជារបត់នៃការផ្លាស់ប្ដូរដ៏ធំមួយរបស់កម្ពុជា


សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធកន្លងទៅនេះ បានប្រកាសថា សម្ដេចនឹងចុះចេញពីដំណែងនៅខែសីហា ហើយប្រគល់តំណែងឲ្យកូនប្រុសច្បងរបស់សម្ដេច គឺ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ការប្រកាសចុះចេញពីតំណែងរបស់សម្ដេច កើតឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីកាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ការឡើងកាន់អំណាចរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានឈ្នះអាសនៈដំបូងក្នុងសភាកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាត់ទុកថា គឺជាផ្នែកនៃការផ្លាស់ប្តូរដ៏ធំមួយ ដោយសមាជិកសភាវ័យក្មេងជាច្រើនរូបត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជារដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះ បន្ទាប់ពី ការគ្រប់គ្រង អស់ រយៈពេល ជិត បួន ទសវត្សរ៍ សម្ដេច ហ៊ុន សែន នឹងត្រូវលាលែងឈ្មោះជានាយករដ្ឋមន្ត្រី និងជាអតីតមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅអាស៊ី។ យ៉ាងណាមិញ បើទោះបីជាចុះចេញពីតំណែងក៏ដោយ ប៉ុន្តែត្រូវបានគេរំពឹងថា សម្ដេចនឹងបន្តកាន់អំណាចដ៏សំខាន់ ក្នុងការ បម្រើ ផលប្រយោជន៍ ប្រជាពលរដ្ឋ និង ជួយ រដ្ឋាភិបាល ត្រួតពិនិត្យ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំង ចូលរួម ជាមួយ ពួកគេ ក្នុង ការ ដឹកនាំ អភិវឌ្ឍ ប្រទេស ផងដែរ។

ដោយឡែក ការគ្រប់គ្រងអំណាចអស់រយៈពេលជិតបួនទសវត្សរ៍កន្លងមក រហូតឈានមកដល់ពេលផ្ទេរតំណែងនេះ បង្ហាញពីកម្រិតនៃការទុកចិត្ត និងទំនុកចិត្តដ៏រឹងមាំរបស់សម្ដេច ហ៊ុន សែន លើអនាគតនាយករដ្ឋមន្ត្រីថ្មីក្នុងការដឹកនាំប្រទេស រួមទាំងការទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ។ ជាមួយគ្នានេះ ការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលខាងមុខ ត្រូវបានគេរំពឹងថានឹងនាំមកនូវការរីកចម្រើន និងអាចជំរុញការផ្លាស់ប្តូរបន្តិចម្តងៗ ឆ្ពោះទៅរកសេរីភាវូបនីយកម្ម និងបង្កើនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមគុណសម្បត្តិរបស់លោក រួមទាំងការគាំទ្រពីលោកឳពុក៕