| |

«ម៉ែមកហែរបក្សនេះ ចង់ប្រាប់កូនៗគណបក្សប្រជាជន ជួយឲ្យយើងរស់ ជួយឲ្យយើងសុខសប្បាយ»


នេះជាប្រសាសន៍អ៊ំស្រីម្នាក់ ថ្លែងទៅកាន់លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃវិហារ និងក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីសំណេះសំណាល និងជួបជុំសមាជិក សមាជិកាបក្ស ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងមូលដ្ឋានស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងនាមជាសាក្សីរស់ម្នាក់ ដែលធ្លាប់បានហែលឆ្លងរបបដ៏យង់ឃ្នង អ៊ុស្រី បានលើកឡើងថា «ម៉ែចាស់ហើយកូន ម៉ែឆ្លងកាត់របបច្រើន ម៉ែឆ្លងកាត់សង្គមហើយ។ ឆ្លងកាត់សង្គ្រាម អត់ឃ្លាន រត់លូន របបប៉ុល ពត កាប់សម្លាប់។ ដូច្នេះ ម៉ែមកហែរបក្សនេះ ចង់ប្រាប់កូនៗគណបក្សប្រជាជន ជួយឲ្យយើងរស់ ជួយឲ្យយើងសុខសប្បាយ។ អរគុណសម្ដេចតេជោ ហ៊ុន សែន អរគុណ សន្តិភាព! យើងនាំគ្នា បោះឆ្នោតជូនគណបក្សប្រជាជន!»។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ មុននឹងឈានដល់ថ្ងៃបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕