|

ឯកឧត្តម ហ៊ុន ម៉ានី: «បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺកំពុងក្លាយជាខេត្តដែលមានភូមិសាស្រ្តល្អ និងមានសក្តានុពលណាស់»


ថ្លែងប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) ដែលស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ឯកឧត្តមបានលើកឡើងថា « តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តកំពង់ស្ពឺកែប្រែមុខមាត់ និងទទួលបានឱកាសការងារ និងវិនិយោគជាបន្តបន្ទាប់» ។ផ្សារភ្ជាប់ជាមួយការលើកឡើងខាងលើ ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺកំពុងក្លាយជាខេត្តដែលមានភូមិសាស្រ្តល្អ និងមានសក្តានុពលណាស់ ដែលជាក់ស្តែងខេត្តកំពង់ស្ពឺទទួលបានការវិនិយោគជាបន្តបន្ទាប់ ដែលការរយៈការវិនិយោគនេះ បានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានការងារ និងប្រាក់ចំណូលផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ធ្វើឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាបន្តបន្ទាប់ ដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកវិនិយោគទុន និងភ្ញៀវទេសចរផងដែរ។ ជាក់ស្តែង តំបន់តាសាល (ខ្នងផ្សារ) កំពុងទទួលបានប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរ គួរឱ្យកត់សម្គាល់ និងផ្តល់ជាប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ ការផ្តល់សេវាកម្មដឹកជញ្ជូន និងស្នាក់នៅជូនដល់ភ្ញៀវផងដែរ៕