| |

តើកង្វល់របស់កម្ពុជាពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយចិន អាចប៉ះពាល់ឯកភាពអាស៊ានជុំវិញសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្រចិនខាងត្បូងដែរឬទេ?


ខណៈដែលកម្ពុជា បានបង្ហាញភាពមិនច្បាស់លាស់អំពីការចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករួមក្នុងតំបន់ជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក អ្នកវិភាគបាននិយាយថា សមយុទ្ធគួរតែបន្តទៅមុខ ទោះបីជាមិនមានការចូលរួមពីប្រទេសមួយ ឬច្រើនក៏ដោយ។  ប្រមុខយោធាឥណ្ឌូណេស៊ី លោក Yudo Margono បាននិយាយបន្ទាប់ពីកិច្ចប្រជុំរវាងប្រមុខការពារជាតិអាស៊ាននៅកោះបាលីថា ស្ថាប័នក្នុងតំបន់ដែលមានសមាជិក១០ប្រទេស នឹងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ សមយុទ្ធនេះនឹងផ្តោតលើសន្តិសុខដែនសមុទ្រ និងប្រតិបត្តិការជួយសង្គ្រោះ ហើយនឹងមិនពាក់ព័ន្ធនឹងប្រតិបត្តិការប្រយុទ្ធឡើយ។  កាលពីថ្ងៃអង្គារ យោធាឥណ្ឌូណេស៊ីបាននិយាយថា សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំសន្និសីទផែនការដំបូងសម្រាប់សមយុទ្ធរួមគ្នាដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែកញ្ញា។

ប៉ុន្តែភ្លាមៗបន្ទាប់ពីការប្រកាសដំបូងនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា កម្ពុជាមិនទាន់យល់ព្រមលើសមយុទ្ធនេះនៅឡើយទេ។  លោកបានមានប្រសាសន៍ថា ខណៈដែលប្រទេសឥណ្ឌូនេស៊ីបានស្នើគំនិតនេះក្នុងនាមជាប្រធានប្ដូរវេននៃអាស៊ាន កម្ពុជា និងប្រទេសជាច្រើនទៀតដែលមិនបញ្ចេញឈ្មោះ មិនបានឆ្លើយតបទេ។

ក្រុមអ្នកវិភាគបានបង្ហាញការយល់ឃើញថា កម្ពុជាមានការស្ទាក់ស្ទើរចំពោះសមយុទ្ធនេះ ដោយសារវាអាស្រ័យលើភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចលើប្រទេសចិន។ ប្រសិនបើគោលបំណងគឺដើម្បីឱ្យសមាជិកអាស៊ានធ្វើសមយុទ្ធកងទ័ពជើងទឹកជាទៀងទាត់ តំណាងយោធាមកពីប្រទេសដែលមិនចូលរួមអាចត្រូវបានអញ្ជើញជាអ្នកសង្កេតការណ៍។ ការធ្វើបែបនេះ គឺដើម្បីរក្សាសារនៃការរួបរួមអាស៊ានឱ្យជាប់លាប់ ដោយកត់សម្គាល់ថា ខណៈពេលដែលមីយ៉ាន់ម៉ាពឹងផ្អែកដូចគ្នាលើប្រទេសចិន ប្រទេសនេះក៏នឹងមិនចូលរួមនៅក្នុងខែកញ្ញាដែរ ដោយសារជម្លោះផ្ទៃក្នុងរបស់ខ្លួន។  កងទ័ពឥណ្ឌូណេស៊ីបានបញ្ជាក់ថា ទីក្រុងណៃពីដោបានបដិសេធមិនចូលរួមរួចទៅហើយ។

ចាប់តាំងពីការដណ្តើមអំណាចក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២១ របបយោធាក្នុងប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងនៅក្នុងសង្គ្រាមប្រដាប់អាវុធជាមួយក្រុមតស៊ូ។  ដោយឡែកប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិនសម្រាប់ជំនួយ ពាណិជ្ជកម្ម និងការវិនិយោគ ដោយប្រទេសចិន បានរួមចំណែកដល់ ៤៤ ភាគរយនៃការវិនិយោគសរុបផ្ទាល់ពីបរទេស តាំងពីឆ្នាំ១៩៩៤ និង ២០២១។ ដូចនេះ កម្ពុជានៅតែប្រុងប្រយ័ត្នចំពោះទីតាំងនៃសមយុទ្ធកងទ័ពជើងទឹកដែលនឹងប្រព្រឹត្តទៅនៅសមុទ្រចិនខាងត្បូង។

ប្រសិនបើសមយុទ្ធមិនត្រូវបានធ្វើឡើងនៅទីនោះ វាប្រហែលជាអាចទទួលយកបានសម្រាប់កម្ពុជា ដោយកត់សម្គាល់ថាទីក្រុងភ្នំពេញបានចូលរួមក្នុងសមយុទ្ធអាស៊ានផ្សេងទៀត ដូចជាសមយុទ្ធកងទ័ពជើងទឹកពហុភាគីអាស៊ានឆ្នាំ ២០២៣ កាលពីខែមុន ពីដែនទឹកនៃឈូងសមុទ្រ Subic ក្នុងប្រទេសហ្វីលីពីន។  ទីក្រុងហ្សាកាតា បាននិយាយដំបូងថា សមយុទ្ធរួមនៅខែកញ្ញា នឹងធ្វើឡើងនៅក្នុងដែនទឹក ចេញពីប្រទេសឥណ្ឌូណេស៊ី ភាគឦសាននៃកោះ Natuna ដែលត្រូវបានគេស្គាល់ថា សមុទ្រខាងជើង Natuna ។  Natunas ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែក៏ធ្លាក់នៅក្នុងតំបន់មួយនៅក្នុងសមុទ្រចិនខាងត្បូងដែលគ្រប់គ្រងដោយទីក្រុងប៉េកាំងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ ទីក្រុងហ្សាការតាបាននិយាយថា សមយុទ្ធឥឡូវនេះត្រូវបានគ្រោងសម្រាប់ដែនទឹកនៃ South Natuna ដែលស្ថិតនៅខាងក្រៅខ្សែបន្ទាត់ប្រាំបួន ដែលទីក្រុងប៉េកាំងប្រើដើម្បីកំណត់ព្រំដែនសមុទ្ររបស់ខ្លួន។ Joanne Lin Weiling អ្នកសម្របសម្រួលមជ្ឈមណ្ឌលអាស៊ានសិក្សានៅ ISEAS-Yusof របស់ប្រទេសសិង្ហបុរីបាននិយាយថា កម្ពុជាគាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន ដែលនឹងជំរុញសន្តិសុខដែនសមុទ្រនៅអាស៊ីអាគ្នេយ៍ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ដរាបណាវាមិនបង្ករឿងដល់ភាគីផ្សេងទៀត ឬបង្កើនភាពតានតឹងនៅក្នុងដែនទឹកក្នុងតំបន់។

សម្រាប់ការដាក់ផលប្រយោជន៍រួមដូចអាស៊ាន ការអនុវត្តជាក់ស្តែងគឺមានសារៈសំខាន់” លោក Lin បាននិយាយថា គំនិតផ្តួចផ្តើមដែលមិនអាចទទួលបានការគាំទ្រពីសមាជិកអាស៊ានទាំង១០ អាចនៅតែដំណើរការជាមួយសមាជិកដែលពាក់ព័ន្ធដោយផ្ទាល់។ ដោយឡែក សមាជិកផ្សេងទៀតអាចនឹងចូលរួមនៅពេលពួកគេត្រៀមខ្លួនជាស្រេចនៅពេលអនាគត។

រដ្ឋជាសមាជិកអាស៊ានពិតជាមិនចាំបាច់ត្រូវសម្របខ្លួនឯងជាមួយនឹងគោលនយោបាយបរទេស ឬសន្តិសុខ ឬមើលផ្ទាល់ភ្នែកលើបញ្ហាផ្សេងទៀតទាក់ទងនឹងការប្រកួតប្រជែងមហាអំណាចក្នុងតំបន់នោះទេ។  លោក Sophal Ear សាស្ត្រាចារ្យរងនៅសាលា Thunderbird School of Global Management នៃសាកលវិទ្យាល័យ Arizona State University មានប្រសាសន៍ថា ភាពមិនច្បាស់លាស់របស់ប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ខ្លួនក្នុងការមិនប្រជែងជាមួយប្រទេសចិន ដែលជាមិត្តដែកថែបរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សមយុទ្ធគួរតែដំណើរការទៅមុខ ខណៈដែលប្រទេសដែលចូលរួមនឹងធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការកងទ័ពជើងទឹក និងសមត្ថភាពរួមរបស់ពួកគេ។

ដោយឡែក លោក Rifki Dermawan សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Andalas នៃកោះស៊ូម៉ាត្រាខាងលិច បាននិយាយថា អាចទៅរួច ដែលប្រទេសផ្សេងទៀតក៏នឹងសម្រេចចិត្តមិនចូលរួមក្នុងសមយុទ្ធនេះដែរ ដោយសារការព្រួយបារម្ភអំពីការមិនសប្បាយចិត្តរបស់ប្រទេសចិន ការបន្តទៅមុខជាមួយពួកគេ នឹងបញ្ជូនសញ្ញាដ៏ខ្លាំងមួយដែលថាអាស៊ានកំពុងការពារតំបន់ជាសមូហភាព។ លោក Rifki បាននិយាយថា “ប្រទេសចិនមិនមែនជាការគំរាមកំហែងតែមួយគត់ចំពោះតំបន់នេះទេ” ដោយកត់សម្គាល់ពីការកើនឡើងផ្នែកយោធានិយមខ្នាតតូចដូចជា Aukus (អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក) និង Quad (អូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌា) បានបង្កើនភាពតានតឹងរួចទៅហើយ។  

លោក Rifki បន្ថែមថា កត្តានេះបានបង្ខំឱ្យអាស៊ានរៀបចំផែនការធ្វើសមយុទ្ធ ដើម្បីធានាបាននូវភាពជាកណ្តាលរបស់ខ្លួននៅក្នុងតំបន់ និងភាពពាក់ព័ន្ធនៅក្នុងពាក់កណ្តាលនៃការប្រកួតប្រជែង។ លោក Espeña បាននិយាយថា សមយុទ្ធនេះបានផ្ញើសារទៅទាំងសហរដ្ឋអាមេរិក និងចិនថា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនមិនអាចពឹងផ្អែកលើអាស៊ានដើម្បីប្រមូលផ្តុំគ្នាប្រឆាំងនឹងប្រទេសចិន ទីក្រុងប៉េកាំងក៏មិនអាចរារាំងរដ្ឋក្នុងតំបន់ពីការបោះបង់បញ្ហាដែនសមុទ្របានដែរ។  

ជម្លោះរបស់មហាអំណាចធំៗ កាន់តែតានតឹងឡើង ដោយទាំងសហរដ្ឋអាមេរិក និងចិនបានចូលរួមក្នុងសមយុទ្ធយោធាបន្ថែមទៀតនៅក្នុងតំបន់ដែលរួមមានសមយុទ្ធ Super Garuda Shield និង Cobra Gold រវាងសហរដ្ឋអាមេរិក និងប្រទេសអាស៊ានមួយចំនួន ការហ្វឹកហ្វឺនកងទ័ពអាកាសរួមគ្នា Falcon Strike រវាងចិន និងថៃ និងសមយុទ្ធ Friendship Shield រវាងចិន និងឡាវ។  សមយុទ្ធ Aman Youyi-2023 (សន្តិភាព និងមិត្តភាព-២០២៣) នៅចុងឆ្នាំនេះ រវាងប្រទេសចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម ក៏ត្រូវបានគ្រោងទុកផងដែរ។  ដូច្នេះ វាពិតជាមានសារៈសំខាន់សម្រាប់អាស៊ានក្នុងការពង្រឹងភាពធន់របស់ខ្លួន ដោយប្រើវេទិការផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់៕

South China Morning Post