|

សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរចាកចេញដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពោរពេញដោយទឹកភ្នែករាប់ម៉ឺនតំណក់


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៣  សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញរបស់សម្តេចទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៦ឆ្នាំមុន ជាមួយនឹងទឹកភ្នែករាប់ម៉ឺនតំណក់ និងការឈឺចាប់ជាច្រើនទៀត ដោយបែកបាក់ប្រពន្ធ និងកូន និងការកាប់សម្លាប់ប្រជាជនកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាទេវតាតាមថែរក្សាសម្តេចជានិច្ចផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចោទសំនួរថា កាលពី៤៦ឆ្នាំមុន (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) បើសមមិត្ត ហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុនដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត? 

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់នៅពេលនោះ កំពុងតែស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម៕

ប្រភព: ក្រសួងការពារជាតិ